ព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោងឆស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤
លោក កេតុ វណ្ណឌី អនុប្រធានការិយាល័យ ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង លោកស្រី លី ហ្គេចហ៊ុយ អនុប្រធានការិយាល័យ បុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្តមប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ និងជាប្រធាន ក.គ.គ.ហ និងមានការអញ្ជើញចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ តាមប្រព័ន្ធ អនឡាញ Zoom នៅសាលប្រជុំអង្គភាពច្រកចេញ- ចូលតែមួយសាលាខេត្ត។